សង្ខេប
Read the full fact sheet- កម្ដៅបានសម្លាប់ប្រជាជនអូស្ត្រាលីច្រើនជាងគ្រោះមហន្តរាយធម្មជាតិដទៃទៀត។
- កម្ដៅអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងអាចបណ្ដាលឱ្យស្លាប់ដូចជា ការខ្សោះដោយកម្ដៅ និងការសន្លប់ដោយកម្ដៅ បង្កឱ្យមានព្រឹត្តិការណ៍ភ្លាមៗដូចជាការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ឬធ្វើឱ្យស្ថានភាពសុខភាពដែលមានស្រាប់ដូចជាជំងឺតម្រងនោម ឬជំងឺសួត និងជំងឺផ្លូវចិត្តកាន់តែអាក្រក់ទៅៗ។
- កម្ដៅខ្លាំងអាចប៉ះពាល់ដល់នរណាម្នាក់។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានហានិភ័យបំផុតរួមមានមនុស្សដែលមានអាយុលើសពី 65 ឆ្នាំ ទារក និងកុមារតូចៗ ស្ត្រីមានផ្ទៃពោះ អ្នកដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ អ្នកដែលមានភាពឯកោក្នុងសង្គម ឬមានវិធីមានកំណត់ក្នុងការរក្សាភាពត្រជាក់។
- ហៅទូរសព្ទទៅលេខសូន្យបីដង (000) ក្នុងគ្រាអាសន្នផ្នែកវេជ្ជសាស្ត្រ ដូចជាការសន្លប់ដោយកម្ដៅ ឬស្ថានភាពសុខភាពធ្ងន់ធ្ងរផ្សេងទៀត។
- ចាត់វិធានការដើម្បីការពារខ្លួនអ្នក និងអ្នកដទៃដោយរក្សាភាពត្រជាក់ រក្សាជាតិទឹកក្នុងដងខ្លួន រៀបចំផែនការជាមុន និងពិនិត្យមើលអ្នកដទៃ។
On this page
បញ្ហាសុខភាពទាក់ទងនឹងកម្ដៅ
កម្ដៅបានសម្លាប់ប្រជាជនអូស្ត្រាលីច្រើនជាងគ្រោះមហន្តរាយធម្មជាតិដទៃទៀត។
កម្ដៅអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់ដូចជា ការខ្សោះដោយកម្ដៅ និងការសន្លប់ដោយកម្ដៅ បង្ករឱ្យមានព្រឹត្តិការណ៍ភ្លាមៗដូចជាការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ឬធ្វើឱ្យស្ថានភាពសុខភាពដែលមានស្រាប់ដូចជាជំងឺតម្រងនោម ឬជំងឺសួត និងជំងឺផ្លូវចិត្តកាន់តែអាក្រក់ទៅៗ។
មនុស្សដែលកាន់តែប្រឈមនឹងបញ្ហាសុខភាពទាក់ទងនឹងកម្ដៅ
កម្ដៅខ្លាំងអាចប៉ះពាល់ដល់នរណាម្នាក់។ អ្នកដែលប្រឈមមុខនឹងបញ្ហាសុខភាពទាក់ទងនឹងកម្ដៅ រួមមាន៖
- មនុស្សដែលមានអាយុលើសពី 65 ឆ្នាំ
- ទារក និងកុមារតូចៗ
- ស្ត្រីមានផ្ទៃពោះ
- មនុស្សដែលមានស្ថានភាពវេជ្ជសាស្ត្រដែលមានស្រាប់ ដូចជាជំងឺបេះដូង ជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម ឬជំងឺផ្លូវចិត្ត
- មនុស្សដែលប្រើថ្នាំជាក់លាក់មួយចំនួនរួមទាំងថ្នាំបញ្ចុះទឹកនោម (គ្រាប់ថ្នាំរាវ) និងថ្នាំដែលមានលក្ខណៈសម្បត្តិ សម្រាប់ព្យាបាលលក្ខខណ្ឌជំងឺជាច្រើន
- មនុស្សដែលធ្វើការ ឬហាត់ប្រាណនៅខាងក្រៅអគារ
- មនុស្សដែលឯកោក្នុងសង្គម ឬរស់នៅតែម្នាក់ឯង
- មនុស្សដែលមានវិធីមានកំណត់ក្នុងការរក្សាភាពត្រជាក់ ឬរស់នៅក្នុងអគារដែលងាយឡើងកម្ដៅ
- មនុស្សដែលជួបប្រទះនឹងភាពគ្មានផ្ទះសម្បែង។
មូលហេតុនានានៃបញ្ហាសុខភាពទាក់ទងនឹងកំដៅ
បញ្ហាសុខភាពទាក់ទងនឹងកម្ដៅកើតឡើងនៅពេលដែលរាងកាយរបស់យើងឡើងកម្ដៅខ្លាំង ឬខ្វះជាតិទឹកតាមរយៈការបែកញើស ឬទាំងពីរ។
សកម្មភាពការពារនានាដូចជាការរក្សាភាពត្រជាក់ និងការផឹកទឹកឱ្យបានគ្រប់គ្រាន់អាចកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពដែលទាក់ទងនឹងកម្ដៅ។
សូមយោងទៅទំព័រ របៀបរក្សាសុវត្ថិភាពក្នុងកម្ដៅខ្លាំង សម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា និងជំនួយសង្គ្រោះបឋមសម្រាប់បញ្ហាសុខភាពទាក់ទងនឹងកម្ដៅ
វាជាការសំខាន់ត្រូវដឹងពីសញ្ញា និងរោគសញ្ញានានានៃបញ្ហាសុខភាពទាក់ទងនឹងកម្ដៅ និងរបៀបឆ្លើយតប។
អនុវត្ត ជំនួយសង្គ្រោះបឋម និងស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ដភ្លាមៗ ប្រសិនបើនរណាម្នាក់បង្ហាញសញ្ញានៃការខ្សោះដោយកម្ដៅ ការសន្លប់ដោយកម្ដៅ ឬ គ្រាអាសន្នផ្នែកសុខភាពផ្សេងទៀត។
ការខ្វះជាតិទឹកក្នុងដងខ្លួន
ការខ្វះជាតិទឹកកើតឡើងនៅពេលដែលរាងកាយមិនមានជាតិទឹកគ្រប់គ្រាន់ដើម្បីបំពេញមុខងារធម្មតារបស់វា។
សញ្ញា និង រោគ សញ្ញា នានារួម មាន៖
- ស្រេកទឹក
- មាត់ស្ងួត
- វិលមុខ ឬឈឺក្បាល
- ភាពទន់ល្ហិតល្ហៃ ឬអស់កម្លាំង
- ពិបាកគិតឱ្យបានច្បាស់លាស់
- នោមចេញតិចជាងធម្មតា
- មានទឹកនោមពណ៌ចាស់ ឬមានក្លិនខ្លាំង។
ជំនួយសង្គ្រោះបឋមសម្រាប់ការខ្វះជាតិទឹកដោយកម្ដៅ រួមមាន៖
- ផ្លាស់ទីទៅកន្លែងត្រជាក់ ហើយសម្រាក។
- ដោះសម្លៀកបំពាក់ចេញ ហើយផ្សើមស្បែកជាមួយទឹកត្រជាក់។
- ផឹកទឹកឱ្យបានច្រើន។
ប្រសិនបើរោគសញ្ញាមិនប្រសើរឡើងទេ អ្នកជំងឺអាចទៅជួបវេជ្ជបណ្ឌិតព្យាបាលជំងឺទូទៅ (GP) ឬហៅទូរសព្ទទៅ Nurse-On-Call តាមលេខ 1300 60 60 24 សម្រាប់ដំបូន្មានសុខភាព 24 ម៉ោង ឬទាក់ទង មន្ទីរសង្គ្រោះបន្ទាន់បែបនិម្មិតរដ្ឋវិចថូរៀ។
រមួលក្រពើដោយកម្ដៅ
ការរមួលប្រពើដោយកម្ដៅ កើតឡើងនៅពេលដែលរាងកាយបាត់បង់ជាតិអំបិល និងទឹក ដោយសារតែការបែកញើស និងសកម្មភាពរាងកាយច្រើនលើសលប់។ ការរមួលក្រពើដោយកម្ដៅក៏អាចជារោគសញ្ញានៃការខ្សោះដោយកម្ដៅផងដែរ។
រោគ សញ្ញា រួម មាន ការ ឈឺ សាច់ ដុំ ឬ ការកន្ត្រាក់សាច់ដុំយ៉ាងខ្លាំង ដែល ជា ធម្មតា នៅ ក្នុង ពោះ ដៃ ឬ ជើង។
ជំនួយសង្គ្រោះបឋមសម្រាប់ការរមួលក្រពើដោយកម្ដៅ រួមមាន៖
- បញ្ឈប់សកម្មភាពណាមួយ។
- សម្រាកនៅ ក្នុង កន្លែង ត្រជាក់ ឬ ម្លប់ ដោយ ជើង ទ្រ ឬ លើក បន្តិច។
- ផឹកទឹកត្រជាក់។
- សម្រាកពីរបីម៉ោងមុនពេលត្រឡប់ទៅធ្វើសកម្មភាពវិញ។
ប្រសិនបើរោគសញ្ញាមិនប្រសើរទេ សូមស្វែងរកការថែទាំផ្នែកវេជ្ចសាស្ត្រ។ ទៅជួបវេជ្ជបណ្ឌិតព្យាបាលជំងឺទូទៅ (GP) របស់អ្នក ឬហៅទូរសព្ទទៅ Nurse-on-Call តាមលេខ 1300 60 60 24 ដើម្បីទទួលបានដំបូន្មានសុខភាព 24 ម៉ោង។
ការខ្សោះដោយកម្ដៅ
ការខ្វះដោយកម្ដៅកើតឡើងនៅពេលដែលរាងកាយឡើងកម្ដៅខ្លាំង ហើយក្លាយទៅជាខ្សោះជាតិទឹក ដែលជាធម្មតាមកពីការបែកញើសច្រើនពេក ឬសកម្មភាពរាងកាយច្រើនលើសលប់។ វាជាស្ថានភាពធ្ងន់ធ្ងរដែលអាចវិវត្តទៅជាការសន្លប់ដោយកម្ដៅ។
សញ្ញា និង រោគ សញ្ញានានា នៃ ការខ្សោះដោយ កម្ដៅ រួម មាន៖
- មានអារម្មណ៍ស្រេកទឹក ឬឆាប់មួម៉ៅ
- ភាពទន់ខ្សោយ ឬមានអារម្មណ៍ចង់សន្លប់
- វិលមុខ ឈឺក្បាល
- ចង្អោរ និងក្អួត
- រមួលក្រពើសាច់ដុំ
- បែកញើសខ្លាំង
- ពណ៌សម្បុរស្បែកស្លាំង
- នោមចេញតិចជាងធម្មតា។
ជំនួយសង្គ្រោះបឋមសម្រាប់ការខ្សោះដោយកម្ដៅ រួមមាន៖
- ទម្រេតខ្លួន ហើយ សម្រាកនៅ ក្នុង កន្លែង ត្រជាក់ ដោយ ជើងទ្រ និងលើកបន្តិច។
- ដោះសម្លៀកបំពាក់ដែលពាក់ច្រើន ឬបន្ធូរសម្លៀកបំពាក់ដែលតឹង។
- ធ្វើឱ្យមនុស្សត្រជាក់ដោយប្រើប្រដាប់បាញ់ទឹកត្រជាក់ ប្រើអេប៉ុងសើម ឬក្រណាត់ត្រជាក់ ហើយ យក កញ្ចប់ ទឹកកក ឬ ទឹកកក មក ជ្រលក់ ក្នុង កន្សែង សើម ដាក់ស្អំលើ ក្រលៀន ឬ ក្លៀក។ បើកកង្ហារដាក់មនុស្ស ប្រសិនបើអាចធ្វើទៅបាន។ ប្រសិនបើពួកគេអាចធ្វើបាន សូមឱ្យមនុស្សងូតទឹកត្រជាក់ ឬងូតទឹក។
- លើកទឹកចិត្តឱ្យពិសាទឹកត្រជាក់ឱ្យបានញឹកញាប់ ប្រសិនបើមិនក្អួត។
ប្រសិនបើរោគសញ្ញាមិនប្រសើរទេ សូមស្វែងរកការថែទាំផ្នែកវេជ្ចសាស្ត្រ។ ទៅជួបវេជ្ជបណ្ឌិតព្យាបាលជំងឺទូទៅ (GP) ទាក់ទង មន្ទីរសង្គ្រោះបន្ទាន់បែបនិម្មិតរដ្ឋវិចថូរៀ ឬទៅមន្ទីរសង្គ្រោះបន្ទាន់។
ប្រសិនបើរោគសញ្ញាកាន់តែអាក្រក់ទៅ ៗ ឬអ្នកព្រួយបារម្ភអំពីការសន្លប់ដោយកម្ដៅ សូមហៅទូរសព្ទទៅ លេខសូន្យបីដង (000)។
ការសន្លប់ដោយកម្ដៅ
ការសន្លប់ដោយកម្ដៅគឺជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់ ដែលកើតឡើងនៅពេលដែលរាងកាយឡើងកម្ដៅដល់កម្រិតគ្រោះថ្នាក់ និងធ្វើឱ្យមុខងារសរីរាង្គចុះខ្សោយ។
មនុស្សអាចវិវឌ្ឍពីការខ្សោះដោយកម្ដៅ ទៅការសន្លប់ដោយកម្ដៅដែលអាចបណ្តាលឱ្យមានពិការភាពជាអចិន្ត្រៃយ៍ ឬស្លាប់។
ការសន្លប់ដោយកម្ដៅ មានន័យថា ដំណើរការនៃខួរក្បាលរបស់មនុស្សកំពុងរងផលប៉ះពាល់។ រកមើលសញ្ញាណាមួយនៃ៖
- ភាពភាន់ច្រឡំ ឬការរំជើបរំជួល
- ការនិយាយមិនស៊ីសង្វាក់គ្នា
- ការដើរមិនធម្មតា
- ប្រកាច់ ឬចុះខ្សោយ ឬបាត់បង់ស្មារតី។
សញ្ញា និង រោគ សញ្ញា នានានៃ ការសន្លប់ដោយកម្ដៅ ក៏ រួម មាន៖
- វិលមុខ
- ចង្អោរ និងក្អួត
- ឈឺក្បាល
- ស្រេកទឹកខ្លាំង
- ងងុយគេង
- សីតុណ្ហភាពរាងកាយខ្ពស់ខ្លាំង
- ស្បែកឡើងក្រហម ក្តៅ ស្ងួត
- អណ្តាតស្ងួត
- ការដកដង្ហើមលឿន
- រមួលសាច់ដុំ។
ការសន្លប់ដោយកម្ដៅ គឺជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ហើយត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់៖
- ហៅទូរសព្ទទៅ លេខសូន្យបីដង (000) ជាបន្ទាន់សម្រាប់រថយន្តសង្គ្រោះបន្ទាន់។
- ដាក់មនុស្សឱ្យដេកទម្រេតនៅកន្លែងត្រជាក់។ ឱ្យនរណាម្នាក់នៅជាមួយមនុស្សនោះ។
- ដោះសម្លៀកបំពាក់ដែលពាក់ច្រើន ឬបន្ធូរសម្លៀកបំពាក់ដែលតឹង។
- ធ្វើឱ្យត្រជាក់ដល់មនុស្សនោះដោយប្រើទឹកត្រជាក់ ប្រើអេប៉ុងសើម ឬក្រណាត់ត្រជាក់ ហើយ យក កញ្ចប់ ទឹកកក ឬ ទឹកកក មក ស្អំ លើ ក្រលៀន ឬ ក្លៀក។ បើកកង្ហារដាក់មនុស្ស ប្រសិនបើអាចធ្វើទៅបាន។
- ផ្តល់ទឹកត្រជាក់ដល់មនុស្ស ប្រសិនបើ គេ ដឹង ខ្លួន ពេញលេញ ហើយ អាច លេប បាន។
- ប្រសិនបើសន្លប់ សូមដាក់មនុស្សនោះឱ្យដេកនៅចំហៀងខាងឆ្វេងរបស់ពួកគេក្នុង ទីតាំងសង្គ្រោះ ហើយធានាថាពួកគេដកដង្ហើមបានធម្មតា។ បើចាំបាច់ អនុវត្ត CPR។ រង់ចាំ រថយន្ត សង្គ្រោះ បន្ទាន់ ដើម្បីដឹក មនុស្ស នោះទៅ មន្ទីរពេទ្យ
កន្ទួលកម្ដៅ
កន្ទួលកម្ដៅ ឬម្យ៉ាងទៀតហៅថា កន្ទួលឈឺឆៀបៗដោយកម្ដៅ គឺជាការរលាកស្បែកដែលកើតមានញឹកញាប់បំផុតចំពោះទារក និងកុមារតូចៗ។
កន្ទួល ដោយកម្ដៅ ទំនងជា កើតមាន នៅលើ កញ្ចឹងក ដើមទ្រូងខាងលើ ចង្កេះ ក្រលៀន ក្រោម ដោះ និង ផ្នត់ ស្បែក និង ក្លៀក។
រោគ សញ្ញានានា នៃ ការ ឡើង កម្ដៅ រួម មាន ក្រហម ហើម ស្រាល និង ជា ចង្កោម នៃ ស្នាមអុជៗ ក្រហម តូច នៅ តំបន់ ដែល មាន បញ្ហា ដែល ទាក់ទង នឹង ការ រមាស់ និង ការមានអារម្មណ៍ឈឺឆៀបៗ។
រោគសញ្ញានានានៃកន្ទួល ដោយកម្ដៅ អាចមានរយៈពេលជាច្រើនថ្ងៃ។
កន្ទួល ដោយកម្ដៅ ជាធម្មតាបាត់ទៅវិញដោយគ្មានការព្យាបាល។ ដើម្បី ការពារ កន្ទួល ដោយកម្ដៅ និង ជួយ ដោះស្រាយ បាន លឿន អ្នក អាច៖
- ផ្លាស់ទីទៅកន្លែងត្រជាក់ជាង និងមានខ្យល់ចេញចូលល្អ បរិយាកាសសើមតិច ដើម្បីធ្វើឱ្យត្រជាក់ និងបញ្ឈប់ការបែកញើស។
- ទុកតំបន់រងផលប៉ះពាល់ឱ្យស្ងួត។
- ពាក់ សម្លៀក បំពាក់ កប្បាសធូរ រលុង ដើម្បី ការពារ កុំឱ្យ ឡើង កម្ដៅ ខ្លាំង និង ចៀសវាង ក្រណាត់ កោស ដែល ធ្វើ ឱ្យ រលាក ស្បែក។
ប្រសិនបើរោគសញ្ញាមិនប្រសើរទេ ចូរស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រ។ ទៅជួបគ្រូពេទ្យព្យាបាលជំងឺទូទៅ (GP) ហៅទូរសព្ទទៅ Nurse-on-Call តាមលេខon 1300 60 60 24 សម្រាប់ដំបូន្មានសុខភាព 24 ម៉ោង ឬឱសថការី។
ការកាន់តែអាក្រក់នៅក្នុងលក្ខខណ្ឌវេជ្ជសាស្រ្តដែលមានស្រាប់
កម្ដៅខ្លាំងអាចធ្វើឱ្យបញ្ហាសុខភាពដែលមានស្រាប់កាន់តែអាក្រក់ទៅៗ។ លក្ខខណ្ឌ ដែល អាច នឹង បង្ក ឡើង ឬ កាន់តែ អាក្រក់ ដោយកម្ដៅ រួម មាន ៖
- ការគាំងបេះដូង
- ជំងឺដាច់សរសៃឈាមខួរក្បាល
- បញ្ហាតម្រងនោម
- ជំងឺហឺត និង ជំងឺផ្លូវដង្ហើម ដទៃទៀត (ជាពិសេសនៅពេលមានការបំពុលខ្យល់ ឬ ផ្សែង)
- ជំងឺផ្លូវចិត្តកាន់តែអាក្រក់ទៅៗ។
កន្លែងដែលទទួលបានជំនួយ
- នៅពេលមានអាសន្ន សូមហៅទូរសព្ទទៅលេខសូន្យបីដង (000)
- សេវាបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (TIS National) អាចរកបាន (24 ម៉ោង 7 ថ្ងៃ) សម្រាប់អ្នកហៅទូរសព្ទដែលនិយាយភាសាផ្សេងទៀត។ ហៅទូរសព្ទទៅលេខ 131 450។
- GP (វេជ្ជបណ្ឌិត) របស់អ្នក – ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ អាចនឹងទទួលរងផលប៉ះពាលពីជំងឺដែលទាក់ទងនឹងកម្ដៅ
- Nurse-on-Call ទូរសព្ទ 1300 60 60 24 – សម្រាប់ព័ត៌មាន និងដំបូន្មានពីអ្នកជំនាញសុខភាព (24 ម៉ោង, 7 ថ្ងៃ)
- ទាក់ទង មន្ទីរសង្គ្រោះបន្ទាន់បែបនិម្មិតរដ្ឋវិចថូរៀ – សម្រាប់គ្រាអាសន្នដែលមិនគំរាមកំហែងដល់ជីវិត
- ខ្សែបន្ទាត់សុខភាពមាតា និងទារក រដ្ឋវិចថូរៀ ទូរសព្ទ 132 229 (24 ម៉ោង 7 ថ្ងៃ)
- St John Ambulance Australia – សម្រាប់ព័ត៌មាន និងធនធានស្តីពីជំនួយសង្គ្រោះបឋម
- សៀវភៅការបកប្រែផ្នែកសុខភាព – ព័ត៌មានស្តីពីកម្ដៅខ្លាំងជាភាសាសហគមន៍។
- Extreme heat and heatwaves, Department of Health, Victorian Government.
- Extreme heat, US Centers for Disease Control and Prevention.
- Hot weather, Sports Medicine Australia.
This page has been produced in consultation with and approved by: