Better Health Channel
betterhealth.vic.gov.au Department of Health
betterhealth.vic.gov.au Department of Health

សេចក្តីសង្ខេប៖

Read the full fact sheet
  • ជំងឺគ្រុនគ្រុនផ្តាសាយបក្សី ដែលត្រូវបានគេស្គាល់ ផងដែរថាជាជំងឺផ្តាសាយបក្សី គឺជាជំងឺឆ្លងមួយ បណ្តាលមកពីវីរុសគ្រុនផ្តាសាយ។
  • វាឆ្លងរាលដាលជាចម្បងរវាងសត្វស្លាប ប៉ុន្តែក៏អាច ឆ្លងរាលដាលពីសត្វស្លាបទៅសត្វដទៃទៀតផងដែរ ហើយកម្រឆ្លងរាលដាលដល់មនុស្សណាស់។
  • ខណៈពេលដែលកម្រកើតមានចំពោះមនុស្ស មនុស្សដែលប៉ះពាល់ជិតស្និទ្ធជាមួយសត្វស្លាបឈឺ ឬសត្វដទៃទៀត មានហានិភ័យខ្ពស់ក្នុង ការកើតជំងឺគ្រុនផ្តាសាយបក្សី។
  • ជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងចំណោមបក្សីព្រៃនៅក្នុងប្រទេសអូស្ត្រាលី និងអន្តរជាតិ។ ការឆ្លងរោគនៅក្នុងចំណោមសត្វដទៃទៀត (ដូចជាបសុសត្វ) មិនសូវកើតមានទេ ប៉ុន្តែអាចកើតឡើង។
  • សូមទៅជួបវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកកើត មានរោគសញ្ញានានាដូចគ្រុនផ្តាសាយ បន្ទាប់ពីទើប តែត្រឡប់មកពីប្រទេសដែលមានការផ្ទុះរាតត្បាតនៃជំងឺគ្រុនផ្តាសាយបក្សី ឬបន្ទាប់ពីមានទំនាក់ទំនង ជិតស្និទ្ឋជាមួយសត្វស្លាប ឬសត្វឈឺ ឬសត្វងាប់។
  • ហានិភ័យនៃការកើតជំងឺគ្រុនផ្តាសាយបក្សីពី សាច់មាន់ និងស៊ុតដែលចម្អិនត្រឹមត្រូវគឺមានកម្រិតទាប ណាស់។ តែងតែចម្អិនសាច់មាន់ និងស៊ុតឱ្យបានហ្មត់ចត់ និងកាន់សាច់បសុបក្សីឆៅដោយសុវត្ថិភាព។
  • ប្រសិនបើអ្នករកឃើញសត្វស្លាប ឬសត្វឈឺ ឬសត្វងាប់ច្រើនក្បាល សូមជៀសវាងការប៉ះពាល់ កត់ត្រាអ្វីដែលអ្នកឃើញ ហើយរាយការណ៍រឿងនេះ ទៅកាន់ក្រសួងថាមពល បរិស្ថាន និងសកម្មភាព អាកាសធាតុ ឬបណ្ដាញទូរសព្ទទាន់ហេតុការណ៍ ស្តីពីជំងឺអាសន្នរោគសត្វក្នុងគ្រាអាសន្ន តាមលេខ 1800 675 888។

Give feedback about this page

Reviewed on: 23-07-2026