Better Health Channel
betterhealth.vic.gov.au Department of Health
betterhealth.vic.gov.au Department of Health

សង្ខេប

Read the full fact sheet
  • រក្សាភាពត្រជាក់៖ ប្រើម៉ាស៊ីនត្រជាក់ និង/ឬកង្ហារ។ ស្លៀកសម្លៀកបំពាក់ស្រាល និងធូររលុង។ រក្សាស្បែករបស់អ្នកឱ្យសើម ដោយប្រើដបបាញ់ ឬអេប៉ុងសើម។ ងូតទឹកត្រជាក់ ឬត្រាំជើងក្នុងផើងទឹក។
  • រក្សាជាតិទឹកក្នុងដងខ្លួន៖ ក្នុងអំឡុងពេលថ្ងៃដែលមានកម្ដៅខ្លាំង ចូរបន្តផឹកទឹក ទោះបីជាមុនពេលអ្នកមានអារម្មណ៍ស្រេកទឹកក៏ដោយ ជាពិសេសប្រសិនបើនៅខាងក្រៅអគារ ឬធ្វើសកម្មភាពរាងកាយ។
  • រៀបចំផែនការជាមុន៖ ស្តុកទុកអាហារ និងថ្នាំសំខាន់ៗ មុនពេលកម្ដៅមកដល់។ លុបចោល ឬកំណត់ពេលសកម្មភាពឡើងវិញសម្រាប់ផ្នែកនៃថ្ងៃដែលត្រជាក់បំផុត។ ជៀសវាងការហាត់ប្រាណ និងការស្ថិតនៅខាងក្រៅអគារក្នុងកម្ដៅខ្លាំង។
  • ពិនិត្យមើលក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង។ អនុញ្ញាតឱ្យពួកគេដឹងថាអ្នកមិនអីទេ ឬប្រសិនបើអ្នកអាចត្រូវការជំនួយ។ ពិនិត្យ​មើលមនុស្សទាំងឡាយ​ដែល​អាច​ត្រូវ​ការ​ជំនួយ​របស់​អ្នក​ក្នុង​អំឡុង​ពេល​ថ្ងៃ​ដែល​មាន​កម្ដៅ​ខ្លាំង។
  • តាមដានការព្យាករណ៍អាកាសធាតុ និងការព្រមានអំពីរលកកម្ដៅរបស់ការិយាល័យឧតុនិយមតាមអនឡាញ ឬតាមរយៈកម្មវិធី app របស់ការិយាល័យ។ ជាវដើម្បីទទួលការព្រមានអំពីការរក្សាសុខភាពពីកម្ដៅរបស់ក្រសួងសុខាភិបាល។

Give feedback about this page

More information

Reviewed on: 03-10-2025