Summary
Read the full fact sheet- អ្នកអាចជួយកូនរបស់អ្នកឱ្យជាសះស្បើយឡើង វិញពីបទពិសោធន៍ទុក្ខព្រួយ ឬភ័យខ្លាច។ បទពិសោធន៍ទាំងនេះអាចរួមមាន៖ គ្រោះថ្នាក់រថយន្ត ភ្លើងឆេះព្រៃ និងទឹកជំនន់ ជំងឺ ឬការស្លាប់ទាន់ហន់នៅក្នុងគ្រួសារ ឧក្រិដ្ឋកម្ម ការរំលោភបំពាន ឬអំពើហិង្សា
- កូនៗនឹងស្វែងរកមើល៖ របៀបដែលអ្នកដោះស្រាយជាមួយនឹង វិបត្តិខ្លួនឯង របៀបដែលអ្នកប្រតិកម្មទៅនឹងអារម្មណ៍ និងអាកប្បកិរិយារបស់ពួកគេ
- គន្លឹះទាំងនេះអាចជួយអ្នកឱ្យមានកិច្ចសន្ទនាជាមួយកូនរបស់អ្នកអំពីបទពិសោធន៍របស់ពួកគេ។ ជាការសំខាន់ដែលត្រូវប្រាប់កូនរបស់អ្នក អំពីការពិតនានា តាមរបៀបមួយដែលពួកគេ អាចយល់បានសម្រាប់អាយុរបស់ពួកគេ។
- អ្នកតែងតែអាចស្វែងរកជំនួយពីអ្នកវិជ្ជាជីវៈជានិច្ច។ កន្លែងល្អមួយដើម្បីចាប់ផ្ដើមគឺ វេជ្ជបណ្ឌិតព្យាបាលជំងឺទូទៅប្រចាំគ្រួសារ (GP) របស់អ្នក។
On this page
របៀបដែលកូនរបស់អ្នកប្រតិកម្ម ចំពោះភាពតក់ស្លុត
ការឆ្លើយតបរបស់កូនទៅនឹងបទពិសោធន៍ទុក្ខព្រួយ ឬភ័យខ្លាច អាចអាស្រ័យលើ៖
- អាយុរបស់ពួកគេ
- បុគ្គលិកលក្ខណៈរបស់ពួកគេ
- របៀបដែលអ្នក ឬគ្រួសាររបស់អ្នកកំពុងប្រតិកម្ម
កូនរបស់អ្នកអាចមិនប្រតិកម្មតាមរបៀបដែលអ្នករំពឹងទុកទេ។ ពួកគេអាច៖
- ដកថយ – ពួកគេអាចបាត់បង់ ចំណាប់អារម្មណ៍ក្នុងកម្មភាពនានា។ ពួកគេក៏អាចមានទំនុកចិត្តកាន់តែតិច នៅស្ងៀមស្ងាត់ ឬត្រឡប់ទៅរករបៀបនៃ ការបង្ហាញអាកប្បកិរិយាផ្សេងៗនៅពេលពួកគេជាទារក។
- មានការគ្រប់សង្កត់លើចិត្ត – ពួកគេ ប្រហែលជាអាចត្រូវការបទពិសោធន៍នោះកើតមានឡើងវិញ។ ឧទាហរណ៍ តាមរយៈការលេងដដែលៗ ឬគំនូរ។ កូនរបស់អ្នកអាចខ្លាចអំពីព្រឹត្តិការណ៍នាពេលអនាគត ឬអាចមានសុបិន អាក្រក់។
- ថប់អារម្មណ៍ – ពួកគេអាចមានបញ្ហា ក្នុងការផ្ដោតអារម្មណ៍ ឬផ្ដោតការ យកចិត្តទុកដាក់។ ពួកគេអាចមិនចង់ នៅជិតអ្នកគ្រប់ពេលវេលាទេ មានបញ្ហា ក្នុងការគេង ឬងាយមានអារម្មណ៍ អន្ទះអន្ទែង។
- មិនស្រួលខ្លួន – ពួកគេអាចមាន ការឈឺក្បាល និងឈឺក្រពះ។
កូនរបស់អ្នកអាចមានប្រតិកម្មយឺតយ៉ាវ។ កុមារមួយចំនួនមើលទៅដូចជាមិនអីទេ ប៉ុន្តែអាចចេញប្រតិកម្មក្នុងរយៈពេលច្រើនថ្ងៃ ច្រើនសប្តាហ៍ ឬសូម្បីជាច្រើនខែក្រោយមក។
របៀបនិយាយអំពីព្រឹត្តិការណ៍ដ៏តក់ស្លុត
វានឹងជួយកូនរបស់អ្នក ប្រសិនបើអ្នកស្មោះត្រង់ ជាមួយពួកគេ។ អ្នកអាច៖
- ធានាឡើងវិញដល់កូនរបស់អ្នកថាពួកគេមានសុវត្ថិភាព ហើយថាព្រឹត្តិការណ៍ នោះវាចប់ហើយ។ អ្នកប្រហែលជាត្រូវ ធានាឡើងវិញដល់ពួកគេឱ្យបានច្រើន ដង។
- ស្ដាប់កូនរបស់អ្នក។ យកចិត្តទុក ចំពោះការព្រួយបារម្ភ និងអារម្មណ៍ របស់ពួកឱ្យបានដិតដល់។
- ឱ្យកូនរបស់អ្នកដឹងថាអ្នកចង់ស្ដាប់ថា ពួកគេកំពុងមានអារម្មណ៍បែបណា។
- ប្រាប់កូនរបស់អ្នកអំពីអ្វីដែលបានកើតឡើងតាមរបៀបមួយដែលសមស្របទៅនឹងអាយុរបស់ពួកគេ។ ប្រើប្រាស់ភាសា ដែលពួកគេយល់។ ប្រសិនបើពួកគេ មិនដឹងពីការពិតជាមូលដ្ឋានទេ ពួកគេអាចព្យាយាមគិតគូអំពីអ្វីដែល
បានកើតឡើងដោយខ្លួនគេផ្ទាល់។ ពួកគេអាចប្រើប្រាស់ការស្រមើស្រមៃ ឬព័ត៌មានមានកម្រិតរបស់ពួកគេដើម្បីបញ្ចប់រឿងរ៉ាវនោះ។ ការនេះអាចបង្កើត នូវការថប់អារម្មណ៍ ឬការភាន់ច្រឡំ កាន់តែច្រើនសម្រាប់កូនរបស់អ្នក។ - ធ្វើឱ្យប្រាកដថាកូនរបស់អ្នកដឹងថាវា
មិនមែនជាកំហុសរបស់ពួកគេទេ។ ពួកគេអាចគិតពីរឿងនេះ ប្រសិនបើ ពួកគេខិលខូច ឬបានគិតរឿងអាក្រក់ៗ អំពីនរណាម្នាក់។ - និយាយអំពីព្រឹត្តិការណ៍នោះជាលក្ខណៈ គ្រួសារ។ អនុញ្ញាតឱ្យមនុស្សគ្រប់រូបបាន បញ្ចេញមតិរបស់ពួកគេ រួមទាំងក្មេងៗ ផងដែរ។ ការនេះធ្វើឱ្យមនុស្សគ្រប់រូប មានអារម្មណ៍ថាត្រូវបានគាំទ្រ ស្តាប់ឮ និងយល់។
- និយាយជាមួយកូនរបស់អ្នកអំពីរបៀបដែលមនុស្សអាចឆ្លើយតបចំពោះភាព
ទុក្ខព្រួយ។ ប្រាប់ពួកគេអំពីអារម្មណ៍ របស់ពួកគេគឺធម្មតាទេនៅក្នុងកាលៈទេសៈទាំងនេះ។ អ្នកអាចធានាឡើងវិញ ដល់ពួកគេថា ពួកគេនឹងមានអារម្មណ៍ ប្រសើរឡើងទៅតាមពេលវេលា។
របៀបដែលអ្នកអាចឆ្លើយតប ចំពោះព្រឹត្តិការណ៍ដ៏តក់ស្លុត
ប្រតិកម្មរបស់អ្នកចំពោះអារម្មណ៍ និង អាកប្បកិរិយារបស់កូនអ្នកនឹងមានឥទ្ធពល
ដល់ការជាសះស្បើយឡើងវិញរបស់ពួកគេ។ ជាការសំខាន់ត្រូវ៖
- យល់អំពីការផ្លាស់ប្ដូរក្នុងអាកប្បកិរិយា របស់ពួកគេ។ កុមារប្រតិកម្មចំពោះ ព្រឹត្តិការណ៍ដ៏ទុក្ខព្រួយ ឬភ័យខ្លាចក្នុង វិធីខុសៗគ្នា។ ការផ្លាស់ប្ដូរអាកប្បកិរិយា របស់ពួកគេដូចជាការមួម៉ៅខ្លាំង ឬ ការនោមសើមលើគ្រែគឺជារឿងធម្មតាទេ។
- ផ្ដល់ដល់កូនរបស់អ្នកនូវការយកចិត្តទុកដាក់បន្ថែមទៀត។ ការនេះអាចសំខាន់ នៅពេលចូលគេង និងនៅពេល ផ្សេងទៀតនៃការបែកពីគ្នា។
- ស្វែងរកជំនួយសម្រាប់ខ្លួនអ្នក។ កុមារមើលទៅឪពុកម្ដាយ ឬអ្នកថែទាំ របស់ពួកគេដើម្បីយល់ពីវិបត្តិ និង ឆ្លើយតប។ ពួកគេត្រូវការមនុស្សពេញវ័យ នៅជុំវិញពួកគេដើម្បីយល់ពីការភ័យខ្លាច និងធ្វើឱ្យពួកគេមានផាសុកភាព។ ប្រសិនបើអ្នកមានទុក្ខព្រួយ អ្នកអាច ទទួលបានការគាំទ្រផងដែរ។ ប្រសិនបើ អ្នកមិនទទួលបានការគាំទ្រទេ វាអាច បង្កើនការភ័យខ្លាច និងធ្វើឱ្យមានភាព តានតឹងផ្លូវចិត្តដល់កូនរបស់អ្នក។
- និយាយអំពីអារម្មណ៍របស់អ្នកតាមរបៀបសមស្របជាមួយកូនរបស់អ្នក។ ការនេះអាចជួយពួកគេនិយាយអំពី
អារម្មណ៍របស់ពួកគេ។ - សូមចងចាំថាមនុស្សគ្រប់រូបគឺខុសគ្នា ហើយអាចមានអារម្មណ៍ខុសគ្នា។ កុំរំពឹង ថាកូនរបស់នឹងមានអារម្មណ៍ដូចអ្នក។
- ផ្ដល់ឱ្យកូនរបស់អ្នកនូវគំនិតនៃការគ្រប់គ្រងលើជីវិតរបស់ពួកគេ។ សូម្បីតែក្នុង ការធ្វើសេចក្ដីសម្រេចតូចតាច ក៏អាច ធ្វើឱ្យពួកគេមានអារម្មណ៍កាន់តែមានការគ្រប់គ្រងថែមទៀត។ ការនេះសំខាន់ ជាពិសេសក្រោយភាពច្របូកច្របល់នៃ
វិបត្តិ។ កុមារដែលមានអារម្មណ៍ថា គ្មានគេជួយ អាចជួបប្រទះនូវ ភាពតានតឹងផ្លូវចិត្តកាន់តែច្រើន។ - ព្យាយាមកុំមានលក្ខណៈការពារហួសហេតុលើកូនរបស់អ្នក។ វាជារឿងធម្មតាទេ សម្រាប់អ្នកដែលចង់រក្សាគ្រួសាររបស់
អ្នកឱ្យនៅជិតគ្នា ក្រោយមានវិបត្តិមួយ។ ប៉ុន្តែជាការសំខាន់ក្នុងការជួយពួកគេឱ្យមានអារម្មណ៍ថាពិភពរបស់ពួកគេគឺជា
កន្លែងមានសុវត្ថិភាពសម្រាប់រស់នៅ។
ទម្លាប់គ្រួសារក្រោយព្រឹត្តិការណ៍ដ៏ តក់ស្លុត
ជាការសំខាន់ត្រូវ៖
- រក្សារទម្លាប់ជាប្រចាំរបស់អ្នកឱ្យបាន ច្រើន តាមដែលអាចធ្វើទៅបាន។ នេះជាការធានាឡើងវិញសម្រាប់កូនៗ។
- ធានាឡើងវិញដល់កូនរបស់អ្នក ប្រសិនបើពួកគេមិនអាចគ្រប់គ្រង ទម្លាប់ធម្មតារបស់ពួកគេបានទេ។ វាអាចរួមមានការទៅសាលារៀន ឬ ការអនុវត្តការងារជាទម្លាប់នៅក្នុងផ្ទះ។
- ជៀសវាងការណែនាំពីការផ្លាស់ប្ដូរនានា ដូចជាទម្លាប់ថ្មី ការទទួលខុសត្រូវ ឬការរំពឹងទុកថ្មីៗសម្រាប់អាកប្បកិរិយា របស់ពួកគេ។
រក្សាតួនាទីរបស់អ្នកជាមនុស្សពេញវ័យនៅក្នុងផ្ទះ។ ប្រសិនបើអ្នកខំប្រឹងទាំង លំបាក ជាការសំខាន់កុំពឹងផ្អែកលើ កូនរបស់អ្នកដើម្បីសុំជំនួយ។
របៀបជួយឱ្យកូនរបស់អ្នកជាសះ ស្បើយឡើងវិញ៖
ជាការសំខាន់ត្រូវ៖
- អនុញ្ញាតឱ្យកូនរបស់អ្នកមានពេលលេងជាច្រើន។ វាអាចជាកីឡា ហ្គេមសំណព្វ និងសកម្មភាពនានារបស់ពួកគេជាមួយមិត្តភ័ក្តិដែលស្គាល់។
- អនុញ្ញាតឱ្យមានពេលសប្បាយ។ ការសើចសប្បាយ ពេលវេលាល្អៗ និងការរីករាយរួមគ្នាអាចជួយដល់
សមាជិកគ្រួសារទាំងអស់កាន់តែមាន អារម្មណ៍ប្រសើរឡើង។ - ត្រូវចងចាំថាការចំណង់អាហាររបស់កូនអ្នកអាចផ្លាស់ប្ដូរ។ ប្រសិនបើពួកគេមាន អារម្មណ៍មិនចង់បរិភោគនៅម៉ោងបរិភោគ សូមផ្ដល់ជូនដល់ពួកគេនូវអាហារ សម្រប់ពេញមួយថ្ងៃជំនួសវិញ។
- ធ្វើឱ្យប្រាកដថាកូនរបស់អ្នកមានពេលសម្រាក និងគេងគ្រប់គ្រាន់។
- ជួយពួកគេជាមួយនឹងការធ្វើលំហាត់ ប្រាណ។ ធ្វើដូចនេះនឹងជួយដល់ ភាពតានតឹងផ្លូវចិត្តរបស់កូនអ្នក និងធ្វើឱ្យការគេងរបស់ពួកគេបាន ប្រសើរឡើង។
- ដាក់កម្រិតលើជាតិស្ករ អាហារមានពណ៌ និងស្ករសូកូឡា។
- ជួយកូនរបស់អ្នកឱ្យសម្រាកលំហែកាយ។ ការនេះអាចដូចជាការងូតទឹកក្ដៅអ៊ុនៗ ធ្វើម៉ាស្សា ពេលវេលានិទានរឿង និងការថើបច្រើន។
- ផ្លាស់ប្ដូរសកម្មភាព ប្រសិនបើវាធ្វើឱ្យកូន របស់អ្នកក្រៀមក្រំ ឬថប់អារម្មណ៍។ ឧទាហរណ៍ កម្មវិធីទូរទស្សន៍ដែលធ្វើឱ្យ កូនរបស់អ្នកព្រួយ ឬខ្លាច។
ប្រសិនបើពេលណាមួយអ្នកព្រួយបារម្ភអំពី សុខភាពផ្លូវចិត្តរបស់អ្នក ឬសុខភាពផ្លូវចិត្ត របស់មនុស្សជាទីស្រឡាញ់របស់អ្នក សូមហៅទូរសព្ទទៅ បណ្តាញទូរសព្ទសង្រ្គោះជីវិត (Lifeline) តាមលេខ 13 11 14។
កន្លែងដើម្បីទទួលបានជំនួយ
- GP (វេជ្ជបណ្ឌិត)របស់អ្នក
- គិលានុប្បដ្ឋាកសុខភាពមាតា និងកុមាររបស់អ្នក
- មជ្ឈមណ្ឌលសុខភាពសហគមន៍ក្នុង តំបន់របស់អ្នក
- វេជ្ជបណ្ឌិតឯកទេសជំងឺកុមារ ឬគ្រូពេទ្យព្យាបាលជំងឺវិកលចរិតមនុស្សក្មេងជំទង់ និងកុមារ – វេជ្ជបណ្ឌិតរបស់អ្នកអាច បញ្ជូនអ្នកបន្តទៅបាន
- មជ្ឈមណ្ឌល Phoenix អូស្ត្រាលីសម្រាប់ សុខភាពផ្លូវចិត្តក្រោយភាពតក់ស្លុត (Phoenix Australia Centre for Post-traumatic Mental Health)
ទូរសព្ទ (03) 9035 5599 - មជ្ឈមណ្ឌលសម្រាប់ទុក្ខសោក និង ទុក្ខព្រួយដោយនរណាម្នាក់ស្លាប់ចោល (Centre for Grief and Bereavement)
ទូរសព្ទ 1800 642 066
អ្នកក៏អាចទទួលបានដំបូន្មានផងដែរពី៖
- បណ្តាញទូរសព្ទសង្រ្គោះជីវិត (Lifeline) ទូរសព្ទ 13 11 14
- បណ្តាញទូរសព្ទពេលកើតទុក្ខសោក (GriefLine) ទូរសព្ទ 1300 845 745
- beyondblue ទូរសព្ទ 1300 22 4636
- បណ្តាញទូរសព្ទជំនួយកុមារ (Kids Helpline) ទូរសព្ទ 1800 55 1800
- NURSE-ON-CALL (គិលានុបដ្ឋាកនៅប្រចាំការតាមទូរសព្ទ) ទូរសព្ទ 1300 60 60 24 – សម្រាប់ ព័ត៌មាន និងដំបូន្មានពីអ្នកជំនាញ សុខភាព (24 ម៉ោង, 7 ថ្ងៃ)
- គេហទំព័រ Australian Parenting (ការចិញ្ចឹមបីបាច់កូនអូស្ត្រាលី) – raisingchildren.net.au